សម្តេចប៉ាបបិទបញ្ចប់ទស្សនកិច្ចនៅបារាំង ជាមួយនឹងសារនយោបាយ “ដើម្បីសន្តិភាពនៅអឺរ៉ុប”
សម្តេចប៉ាប ឡេអុងទី១៤ បានបិទបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសបារាំង កាលពីថ្ងៃចន្ទទី២៨កញ្ញា នៅទីក្រុងម៉េតស៍ ភាគខាងកើតបារាំង។ នៅចំពោះមុខថ្នាក់ដឹកនាំអឺរ៉ុប និងតំណាងនិកាយសាសនាទាំងអស់នៅបារាំង សម្តេចប៉ាបបានមានព្រះបន្ទូលអំពាវនាវ ឲ្យរួមគ្នាកសាងសន្តិភាពដើម្បីអឺរ៉ុប តាមរយៈការផ្សះផ្សារ ការធ្វើសម្បទាន និងគោរពគ្នាទៅវិញទៅមក។ នេះគឺសារនយោបាយ ដែលមានខ្លឹមសារសំដៅចំពោះ សង្គ្រាមនៅអ៊ុយក្រែន ដែលបានអូសបន្លាយជិត៥ឆ្នាំហើយ។
