ឯកអគ្គរដ្ឋទូតអាមេរិកនៅចិន ថា លោកដូណាល់ត្រាំសុំលោកស៊ីជីនពីង ឱ្យទិញអាវុធអាមេរិក
ដើម្បីឆ្លើយតបទៅនឹងសេចក្តីព្រួយបារម្ភរបស់ចិនជុំវិញការផ្គត់ផ្គង់អាវុធឱ្យតៃវ៉ាន់ លោកដូណាល់ត្រាំបានស្នើទៅលោកប្រធានាធិបតីស៊ីជីនពីងឱ្យចិនទិញអាវុធពីអាមេរិកដែរ។ នេះបើតាមប្រសាសន៍របស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងប៉េកាំងនៅក្នុងបទសម្ភាសន៍តាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃអាទិត្យ ទី ២៧ កញ្ញា។ តែក្រសួងការបរទេសអាមេរិកថា គ្មានគម្រោងលក់អាវុធឱ្យចិនទេ។
