អាហ្វ្រិកខាងត្បូង ជួបករណីបាញ់រះលើហ្វូងមនុស្ស ផ្ទួនគ្នា ស្លាប់យ៉ាងហោច២៧នាក់
សម្បូរអាវុធស្របច្បាប់និងខុសច្បាប់ធ្វើចរាចរណ៍ដោយសេរី ករណីបាញ់រះលើមនុស្សតែងកើតជាញឹកញយនៅអាហ្វ្រិកខាងត្បូង។ នៅចុងសប្តាហ៍នេះ មានការបាញ់រះពីរកន្លែងផ្ទួនគ្នា នៅកណ្តាលទីប្រជុំជន ក្នុងបាររង្គសាល បណ្តាលឱ្យស្លាប់មនុស្សយ៉ាងហោច២៧នាក់ និងរបួសជាច្រើនសិបនាក់។
