ប្រជាជនស្វ៊ីសបោះឆ្នោតបដិសេធ សំណើ “ពង្រឹងអព្យាក្រឹតភាពរបស់រដ្ឋស្វ៊ីស”
ថ្ងៃអាទិត្យទី២៧កញ្ញា ប្រជាជនស្វ៊ីសក្នុងសំឡេងភាគច្រើន បានបោះឆ្នោតប្រជាមតិ បដិសេធសំណើ របស់បក្សស្តាំជាតិនិយមជ្រុល ដែលចង់ពង្រឹងអព្យាក្រឹតភាពរបស់រដ្ឋស្វ៊ីស។ សំណើនេះមានកម្មវត្ថុចងលក្ខខណ្ឌតឹងណែននៅក្នុងរដ្ឋធម្មនុញ្ញ ហាមប្រទេសស្វ៊ីសមិនឲ្យចូលរួមក្នុងសម្ព័ន្ធភាពនយោបាយឬយោធាណាមួយទាំងអស់ និងជាពិសេសនោះ គឺហាមដាក់ទណ្ឌកម្មសេដ្ឋកិច្ច ទៅលើប្រទេសផ្សេង លើកលែងតែជាទណ្ឌកម្មសម្រេចដោយអង្គការសហប្រជាជាតិ។
