អ៊ីរ៉ង់អះអាងរក្សាលក្ខខណ្ឌខ្លួនដើម្បីបើកច្រកអកមូហ្ស ថ្វីបើលោកត្រាំបដិសេធមិនធ្វើតាម
អ៊ីរ៉ង់បានប្រកាសនៅថ្ងៃអាទិត្យទី២៧កញ្ញានេះ ថាអ៊ីរ៉ង់នឹងរក្សាលក្ខខណ្ឌទាមទាររបស់ខ្លួនដដែល ដើម្បីឈានទៅបើកច្រកសមុទ្រអកមូហ្ស បើទោះបីជាលោកដូណាល់ ត្រាំ បានឆ្លើយបដិសេធមិនធ្វើតាមក៏ដោយ។ អ៊ីរ៉ង់អះអាងទៀតថា ខ្លួនមិនបិទផ្លូវចរចាការទូតឡើយ តែទន្ទឹមនឹងនេះ អ៊ីរ៉ង់ក៏មិនបោះបង់សិទ្ធិរបស់ខ្លួនដែរ។ ពីខាងភាគីអាមេរិកវិញ លោកដូណាល់ បន្តអះអាងថាអ៊ីរ៉ង់កំពុងតែចាញ់ហើយ បានជាមកអង្វរលោកដូចនេះ។
