កម្ពុជាបង្កើតក្រុមការងារទទួលយកជនភៀសខ្លួនអាហ្វហ្កានីស្ថានមកស្នាក់នៅ តាមសំណើរបស់អាមេរិក
ប្រមុខរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីទទួលយកជនភៀសខ្លួនអាហ្វហ្កានីស្ថានពីប្រទេសកាតា ឲ្យមកស្នាក់នៅបណ្តោះអាសន្ននៅកម្ពុជា តាមសំណើរបស់សហរដ្ឋអាមេរិក។ នេះបើតាមសេចក្តីណែនាំ ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ និងដែលទើបតែមានការផ្សព្វផ្សាយនៅថ្ងៃទី២៧ខែកញ្ញានេះ។
