ក្រសួងការពារជាតិផ្តើមប្រកាសឲ្យពលរដ្ឋចុះឈ្មោះបំពេញកាតព្វកិច្ចយោធានៅខែតុលា
ក្រសួងការពារជាតិតាមរយៈគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា នៅថ្ងៃទី២៥ ខែកញ្ញា បានប្រកាសឱ្យពលរដ្ឋគ្រប់អាយុចូលបំពេញកាតព្វកិច្ចយោធា ត្រូវទៅទទួលពាក្យ និងដាក់ពាក្យសុំចូលនៅក្នុងខែតុលា ឆ្នាំ២០២៦។ ទន្ទឹមគ្នានេះ ក្រសួងការពារជាតិ ក៏ស្នើឱ្យពលរដ្ឋគ្រប់អាយុទាំងអស់ ត្រូវទៅទទួលពាក្យ និងដាក់ពាក្យឱ្យបានទាន់ពេលវេលា ដែលនឹងត្រូវបិទបញ្ចប់នៅចុងខែតុលា។ ប្រមុខការពារជាតិកម្ពុជា លោក ទៀ សីហា បានអះអាងថា ដំណើរការជ្រើសរើសត្រូវអនុវត្តតាមលក្ខខណ្ឌ និងនីតិវិធី ដែលបានកំណត់ប្រកបដោយតម្លាភាព និងស្មើភាព។
