លោក សុទ្ធ គឹមកុលមុនី៖ ជំនន់ទឹកភ្លៀងកំពុងប៉ះពាល់ដល់ខេត្តចំនួន១០ និងពលរដ្ឋជាង ១,៦ម៉ឺនគ្រួសារ
គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ខេត្តចំនួន១០ កំពុងរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់នារដូវវស្សានេះ ខណៈខេត្តបាត់ដំបងរងផលប៉ះពាល់ខ្លាំងជាងគេ។ នេះបើតាមការបញ្ជាក់ពីលោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងថាមានពលរដ្ឋជាង ១៦ ០០០គ្រួសារ កំពុងរងផលប៉ះពាល់ ខណៈបច្ចុប្បន្នអាជ្ញាធរបានជម្លៀសពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពសរុបជាង ២ពាន់គ្រួសារ។ លោក សុទ្ធ គឹមគុលមុនី បានឱ្យដឹងទៀតថា អាជ្ញាធរបានត្រៀមជាស្រេចសម្រាប់ការអន្តរាគមន៍ និងសង្គ្រោះពលរដ្ឋរងផលប៉ះពាល់ ខណៈទឹកភ្លៀង នឹងបន្តធ្លាក់ក្នុងបរិមាណច្រើនរហូតដល់ថ្ងៃទី៣០ ខែកញ្ញា។
