ប្រជាជនខ្មែរនៅបរទេសចោទជាសំណួរថា តើពួកគេអាចធ្វើអ្វីខ្លះដើម្បីជួយជាតិមាតុភូមិ
ទោះព្រាត់ ឃ្លាតចាកឆ្ងាយពីស្រុកកំណើត ព្រោះតែសង្រ្គាមស៊ីវិលកាលពី៥០ឆ្នាំមុន ប៉ុន្តែ ប្រជាជនខ្មែររស់នៅប្រទេសបារាំងនៅតែនឹកមិនភ្លេចជាតិមាតុភូមិរបស់ខ្លួន។ ទៅតាមទម្លាប់ជាង១០មកឆ្នាំនេះ ក្រុមDiaspora khmer ឬខ្មែរនៅបរទេសដែលផ្តួចផ្តើមគំនិតដោយព្រះសង្ឃខ្មែរនៅវត្តពោធិវង្ស នៅក្នុងទីក្រុងស្ហង់សៀរម៉ានបានរៀបចំកម្មវិធីជួបជុំប្រជាជនខ្មែរដើម្បីសំណេះសំណាល ស្វែងរកមតិយោបល់ដើម្បីជួយកម្ពុជាប្រទេសកំណើតដែលពួកគេយល់ថា កំពុងរងការឈ្លានពានពីប្រទេសជិតខាង ថៃ វៀតណាម រួមទាំងមហាអំណាចចិន។ ឈាង បុប្ផាបានទៅធ្វើបទយកការណ៍នៅវត្តពោធិវង្ស។ សូមអញ្ជើញតាមដានទស្សនាដូចតទៅ៖
