អ៊ីរ៉ង់ដាក់សំណើបើកច្រកសមុទ្រអកមូហ្សក្នុងរយៈពេល៧ថ្ងៃ បើអាមេរិកយល់ព្រមតាមលក្ខខណ្ឌដែលអ៊ីរ៉ង់ទាមទារ
អ៊ីរ៉ង់អាចនឹងបើកច្រកសមុទ្រអកមូហ្សឡើងវិញ ក្នុងរយៈពេល៧ថ្ងៃខាងមុខ ប្រសិនបើអាមេរិកបំពេញតាមលក្ខខណ្ឌដែលតេហេរ៉ង់ទាមទារ។ បើតាមប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានដាក់សំណើស្តីពីការ បើកច្រកសមុទ្រអកមូហ្ស ទៅកាន់ភាគីអាមេរិក នៅថ្ងៃអង្គារទី ២២ខែកញ្ញា នៅអំឡុងពេលលោកមានវត្តមានចូលរួមនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ។ ច្រកសមុទ្រអកមូហ្សដ៏សំខាន់នេះ កំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ីរ៉ង់ និងជាប្រភពនៃភាពតានតឹង និងការប្រយុទ្ធគ្នារវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកនាពេលសព្វថ្ងៃ។
