មេដឹកនាំកូរ៉េខាងត្បូងបន្ទោសលោកហ្សេឡេនស្គីដែលទម្លាយរឿងចាប់បញ្ជូនឈ្លើយសឹកកូរ៉េខាងជើងទៅឲ្យសេអ៊ូល
ប្រធានាធិបតីកូរ៉េខាងត្បូង លោកលី ចែម្យុងនិយាយបន្ទោសខ្លាំងៗ ប្រធានាធិបតីអ៊ុយក្រែនដែលបានទម្លាយកិច្ចព្រមព្រៀងសម្ងាត់រវាងភាគីទាំងពីរឲ្យគេដឹងជាសាធារណៈ។ នៅលើវេទិការបស់អង្គមហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអ៊ុយក្រែន លោកវូឡូឌីមៀរ ហ្សេឡេនស្គីបានអះអាងថា អ៊ុយក្រែនទើបបានចាប់បញ្ជូនទាហានកូរ៉េខាងជើង២នាក់ដែលជួយប្រយុទ្ធឲ្យកងទ័ពរុស្ស៊ី ទៅឲ្យកូរ៉េខាងត្បូង។ បើតាមមេដឹកនាំអ៊ុយក្រែន ឈ្លើយសឹកកូរ៉េខាងជើងទាំងពីរត្រូវបានកងទ័ពអ៊ុយក្រែនចាប់ខ្លួននៅក្នុងសមភូមិនៅតំបន់Kursk កាលពីដើមឆ្នាំ២០២៥។
