Depository of News

លោក ចាន់ យុត្ថា៖ ពលរដ្ឋដែលកំពុងរស់នៅអមសងខាងផ្លូវទឹកត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់

newsdepo.com · world

ឥទ្ធិពលសម្ពាធទាប ITCZ ដែលបានកើតឡើងចាប់តាំងពីដើមខែកញ្ញា ឆ្នាំ២០២៦ បានធ្វើឲ្យតំបន់មួយចំនួននៃប្រទេសកម្ពុជារងការលិចលង់ដោយជំនន់ទឹកភ្លៀងនៅពេលនេះ។ លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹកបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៤ ខែកញ្ញានេះថា ITCZ ដែលពេលនេះបានវិវត្តន៍ទៅជាសម្ពាធទាបសកម្មកំពុងបន្តមានឥទ្ធិពលលើប្រទេសកម្ពុជារហូតដល់ថ្ងៃទី២៧ ខែកញ្ញា ពិសេសនៅតាមបណ្តាខេត្តមួយចំនួនស្ថិតភាគពាយព្យ និរតី និងតំបន់ឆ្នេរ។ លោក ចាន់ យុត្ថាស្នើឲ្យប្រជាពលរដ្ឋបន្តមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀង និងថា ក្រសួងធនធានទឹកបាន និង កំពុងអន្តរាគមន៍យ៉ាងយកចិត្តទុកដាក់។ សូមស្តាប់ការលើកឡើងរបស់លោក ចាន់ យុត្ថា ដែលរៀបចំដោយ ញឹម សុផល៖

Read full article →