ក្រុមហ៊ុន Meta លុបចោលគណនីហ្វេសប៊ុកជាង ៣លានដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកអនឡាញ
ក្រុមហ៊ុន Meta ដែលគ្រប់គ្រងបណ្តាញសង្គមហ្វេសប៊ុក និងអ៊ីនស្តាក្រាមបានចាត់វិធានការលើគណនីប្រមាណជាង ៣,៧លានគណនីដែលពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ បើតាមការប្រកាសរបស់ក្រុមហ៊ុន Meta ចំណាត់ការនេះធ្វើឡើងដោយមានកិច្ចសហប្រតិបត្តិដោយផ្ទាល់ជាមួយប៉ូលិសសិង្ហបុរីក្នុងរយៈពេលជាង ២ឆ្នាំកន្លងទៅ។
