អង្គការសុខភាពពិភពលោក៖ បាតុភូត El Niño បង្កើនហានិភ័យគ្រោះថ្នាក់ គំរាមសុខភាពមនុស្ស
បាតុភូតធម្មជាតិ El Niño គឺជាកត្តាបង្កើនហានិភ័យគ្រោះថ្នាក់ជាច្រើន មកលើសុខភាពមនុស្ស។ នេះគឺជាការទាញសញ្ញាអាសន្ន ពីសំណាក់អង្គការសុខភាពពិភពលោក នៅថ្ងៃទី២២កញ្ញា។ អាកាសធាតុក្តៅខ្លាំង គឺជាកត្តាគួបផ្សំបង្កើនហានិភ័យជំងឺផ្លូវដង្ហើម សរសៃឈាម បេះដូង បណ្តាលមកពីផ្សែងពុលនិងគុណភាពខ្យល់ដកដង្ហើមចុះអន់ខ្លាំង ខណៈគ្រោះរាំងស្ងួតនិងទឹកជំនន់វិញ អាចបង្កើនហានិភ័យជំងឺឆ្លងកាចសាហាវ និងបញ្ហាកង្វះអាហារូបត្ថម្ភ។
