អង់គ្លេស និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងការឆបោកអនឡាញ
អង់គ្លេស និងកម្ពុជាត្រៀមចុះហត្ថលេខាលើអនុស្សារណ:នៃការយោគយល់ថ្មីមួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកអនឡាញ និងការការពារជនរងគ្រោះពីការជួញដូរមនុស្ស។ បើតាមស្ថានទូតអង់គ្លេសប្រចាំក្រុងភ្នំពេញ ពិធីចុះហត្ថលេខាគ្រោងធ្វើនៅក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអង់គ្លេស លោក David Hanson នៅកម្ពុជាពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។
