វិបត្តិមជ្ឈិមបូព៌ា សង្រ្គាមអ៊ុយក្រែន និងបញ្ញាសិប្បនិម្មិតជាសំណុំរឿងក្តៅនៃមហាសន្និបាត អ.ស. ប.
អង្គការសហប្រជាជាតិបើកមហាសន្និបាតប្រចាំឆ្នាំលើកទី៨១ រយៈពេលមួយសប្តាហ៍ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ កញ្ញាក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ វិបត្តិនៅមជ្ឈិមបូព៌ា សង្គ្រាមអ៊ុយក្រែន និងគ្រោះថ្នាក់នៃបញ្ញាសិប្បនិម្មិតសុទ្ធតែជាសំណុំរឿងឈឺក្បាលដែលគ្របដណ្តប់នៅក្នុងមហាសន្និបាត។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរស៍ឡើងថ្លែងសុន្ទរកថាបើកមហាសន្និបាតនៅថ្ងៃអង្គារ ទី២២ កញ្ញានេះ ហើយបណ្តា ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង ១៥០ប្រទេសនឹងចូលរួមថ្លែងសុន្ទរកថាម្នាក់ម្តងៗ។
