លោក គីលីយ៉ាន អិមបាប៉េ ៖ ឆ្នាំ ២០២៦ នេះ ខ្ញុំសង្ឃឹមថា នឹងទទួលបានពានរង្វាន់ បាល់មាស
នៅក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយវិទ្យុបារាំងអន្តរជាតិ RFI កីឡាករបាល់ទាត់ឆ្នើម ជម្រើសជាតិបារាំង លោក គីលីយ៉ាន អិមបាប៉េ (Kylian Mbappé) បានលើកឡើងពីក្តីសង្ឃឹមរបស់ខ្លួនក្នុងការឈ្នះពានរង្វាន់បាល់មាសប្រចាំឆ្នាំ ២០២៦ នៅចុងខែតុលាខាងមុខ។ មានម្តាយដើមកំណើតអាល់ហ្សេរី និងឪពុកដើមកំណើត កាមេរូន កីឡករវ័យ ២៧ ឆ្នាំរូបនេះមិនភ្លេចគូសបញ្ជាក់អំពីសារៈសំខាន់នៃវប្បធម៌អាហ្រ្វិកដែលលោកទទួលបានពីក្រុមគ្រួសារ។ ទាក់ទងនឹងគ្រូបង្វឹកក្រុមជម្រើសជាតិបារាំងថ្មី លោក ហ្ស៊ីណេឌីន ហ្ស៊ីដាន (Zinédine Zidane) ដែលចូលជំនួសលោក ឌីដ្យេ ឌេសង់ (Didier Deschamps) លោក គីលីយ៉ាន អិមបាប៉េ បានបង្ហាញគំនិតសុទិដ្ឋិនិយមដោយសង្ឃឹមថា នឹងអាចដណ្តើមបានជ័យជម្នះថ្មីៗបន្ថែមទៀតជូនប្រទេសបារាំង។
