លោក រ៉ុង ឈុន ដាក់ពាក្យសុំច្បាប់តុលាការកំពូលដើម្បីទៅធ្វើបុណ្យភ្ជុំនៅស្រុកកំណើត
នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ បានដាក់ពាក្យសុំច្បាប់ទៅតុលាការកំពូលដើម្បីទៅធ្វើបុណ្យភ្ជុំបិណ្ឌនៅស្រុកកំណើតក្នុងស្រុកស្អាងខេត្តកណ្តាលនាពេលខាងមុខ។ សូមរម្លឹកជូនថា លោក រ៉ុង ឈុន ដែលគេស្គាល់ជាអ្នករិះគន់មិនសំចៃមាត់លើបញ្ហាព្រំដែនត្រូវបានតុលាការកំពូលកាត់ទោសដាក់ក្នុងពន្ធនាគាររយៈពេល៤ឆ្នាំ ដោយព្យួរទោស និងហាមដើរចេញពីរង្វង់ទីក្រុងភ្នំពេញ។
