ACU៖ អធិការរងស្រុកម្នាក់បានលួចបញ្ចេញព័ត៌មានសម្ងាត់ដើម្បីរំដោះក្រុមឆបោកអនឡាញនៅកោះកុង
នៅខេត្តកោះកុង មណ្ឌល ឬអគារឆបោកអនឡាញទាំងអស់ត្រូវបានបិទទ្វារចោលទាំងស្រុង ក៏ប៉ុន្តែមេឃុំព្រែកខ្សាច់ដែលបានចូលរួមប្រតិបត្តិការបង្ក្រាបបទល្មើសអនឡាញនេះ បែរជាឆ្លៀតឱកាសស្រង់យកឧក្រិដ្ឋជនឆបោកបែកខ្ញែកទាំងនោះឱ្យបន្តដំណើរការទៅវិញ។ នេះបើតាមអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅក្នុងសេចក្តីប្រកាសព័ត៌មាន ថ្ងៃទី២១កញ្ញា។ បើតាមលទ្ធផលស្រាវជ្រាវរបស់ ACU មេឃុំរូបនេះមិនអាចរំដោះក្រុមឧក្រិដ្ឋជនទាំងនោះបានទេ ប្រសិនបើគ្មានការផ្តល់ព័ត៌មានពីអធិការរងស្រុកម្នាក់។ អោ ស្រីពេជ្រ៖
