អាមេរិករឹតបន្តឹងទិដ្ឋាការលើបុគ្គល ៣២នាក់ ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍ដែលធ្លាប់ឈរជើងនៅកម្ពុជា
នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសរឹតបន្តឹងទិដ្ឋាការលើបុគ្គលចំនួន ៣២នាក់ដែលជាអ្នកទទួលខុសត្រូវ ឬពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា។ ទោះជាមិនបង្ហាញឈ្មោះ តែក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា បុគ្គលទាំង ៣២នាក់នេះ ជាអ្នកពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុប របស់អតីតឧកញ៉ា ចេន ហ្ស៊ី ដែលកម្ពុជាបានចាប់បញ្ជូនទៅចិនវិញ កាលពីថ្ងៃ៧ ខែមករា ឆ្នាំ២០២៦។
