គណបក្សរុស្ស៊ីរួបរួមរបស់លោកពូទីន នាំមុខដាច់គេក្នុងការបោះឆ្នោតសភា
នៅក្នុងប្រទេសរុស្ស៊ី ការបោះឆ្នោតសភារយៈពេល ៣ថ្ងៃបានបិទបញ្ចប់នៅថ្ងៃអាទិត្យ ទី២០ កញ្ញា។ លទ្ធផលបឋមបានឲ្យដឹងនៅថ្ងៃចន្ទ ទី២១ កញ្ញានេះថា គណបក្សរួបរួមរបស់ប្រធានាធិបតីលោកពូទីនដែលជាគណបក្សកំពុងកាន់អំណាច ទទួលបានសន្លឹកឆ្នោតគាំទ្រជាងពាក់កណ្តាលនៃសំឡេងបោះឆ្នោតសរុប។ អ្វីជាការកត់សម្គាល់ ការបោះឆ្នោតនេះបានប្រព្រឹត្តទៅក្នុងពេលដែលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនកំពុងបន្តយ៉ាងក្តៅគគុក។ អ៊ុយក្រែនបានបើកការវាយប្រហារដោយដ្រូនយ៉ាងសន្ធឹកលើរុស្ស៊ី នាប៉ុន្មានថ្ងៃជាប់គ្នា ពិសេសនៅថ្ងៃចុងក្រោយនៃការបោះឆ្នោត។
