សហរដ្ឋអាមេរិកនិងចិន ពិភាក្សាគ្នាដើម្បីឈានទៅបង្កើតយន្តការចរចាស្តីពីបញ្ញាសិប្បនិម្មិត
ក្នុងបរិបទនៃការព្រួយបារម្ភខ្លាចមនុស្សលែងអាចគ្រប់គ្រងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតបាន សហរដ្ឋអាមេរិកបានបបួលចិន ឱ្យបង្កើតយន្តការចរចា រវាងមហាអំណាចពិភពលោកទាំងពីរ ស្តីពីបញ្ញាសិប្បនិម្មិត។ សំណើរបស់អាមេរិកបានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកលោកស្កត់ បេសិន (Scott Bessent) ជាមួយឧបនាយករដ្ឋមន្ត្រី លោក ហេ លីហ្វេង (He Lifeng) នៅថ្ងៃអាទិត្យទី ២០កញ្ញាម្សិលមិញ នៅទីក្រុងញូវយ៉ក។
